ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រើថ្នាំបន្ទាន់ remdesivir សម្រាប់ការព្យាបាល វីរុសកូវីដ-១៩

វ៉ាសីនតោន៖ និយតករសហរដ្ឋអាមេរិក បានឲ្យដឹងថា ពួកគេបានអនុញ្ញាតឱ្យប្រើជាបន្ទាន់ remdesivir ប្រឆាំងវីរុស ដែលមានលក្ខណៈពិសោធន៍ សម្រាប់ព្យាបាលអ្នកជំងឺ ដែលមានជំងឺរលាកសួត ដោយនិយាយថា ការសាកល្បងគ្លីនិក បានបង្ហាញលទ្ធផលល្អ ។

សហរដ្ឋអាមេរិក បានឲ្យដឹងថា “ខណៈដែលមានព័ត៌មាន មានកំណត់អំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការប្រើថ្នាំ remdesivir ដើម្បីព្យាបាលមនុស្ស នៅក្នុងមន្ទីរពេទ្យជំងឺកូវិដ-១៩ រដ្ឋបាលឱស បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ខ្លួនបានចេញការអនុញ្ញាតជាបន្ទាន់” ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិលោក Alex Azar បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាវិធានការនេះ ដែលនឹងជួយឱ្យថ្នាំនេះត្រូវបានប្រើ សម្រាប់អ្នកដែលសម្រាកនៅមន្ទីរពេទ្យ ដែលមានជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុសថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះ៕

ដោយ ឈូក បូរ៉ា

To Top