បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃបេក្ខភាពប្រជាធិបតេយ្យអាមេរិកលោក Joe Biden បានចេញមកប្រកាសបដិសេធយ៉ាងដាច់អហង្ការសាជាថ្មី ចំពោះករណីចោទប្រកាន់ថាបានរំលោភផ្លូវភេទ ទៅលើអតីតជំនួយការបុគ្គលិកម្នាក់ឈ្មោះថា Tara Readeកាលពីជិត ៣០ ឆ្នាំមុន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៃកម្មវិធីទូរទស្សន៍ មួយកាលពីថ្ងៃសុក្រម្សិលមិញលោក Biden បាននិយាយថាលោកបដិសេធករណី យ៉ាងដាច់អហិង្កាហើយលោកក៏បាន ស្នើរួចរាល់ផងដែរដើម្បីឲ្យមានការ ស្រាវជ្រាវមួយពាក់ព័ន្ធទៅនឹងបណ្តឹងរបស់នាង Reade នេះ ឲ្យកាន់តែស៊ីជម្រៅឡើងក្រោយពេលដែលនាង Reade បានដាក់ពាក្យបណ្តឹងនេះ តាំងតែពីខែមុនមកម្ល៉េះ។
គួរបញ្ជាក់ដែរថាលោក Biden គឺជាបេក្ខភាពប្រធានាធិបតីមកពីបក្ស ប្រជាធិបតេយ្យដែលត្រូវឈរឈ្មោះដើម្បី ប្រជែងជាមួយនឹងលោកប្រធានាធីបតី Donald Trump ដែលមកពីបក្សសាធារណៈ។ លោក Trump កន្លងមកក៏ជាមនុស្សដែលធ្លាប់រងករណីចោទ ប្រកាន់ដូចគ្នានេះ ពីសំណាក់មនុស្សស្រីប្រហែលជា២៥នាក់ ហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី