ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចាត់ទុកពួកហេស៍ប៊ូឡា ជាអង្គការភេរវកម្ម

បរទេស៖ ប្រទេសអាល្លឺម៉ង់ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់បម្រាម ចំពោះសកម្មភាពនានា ធ្វើឡើងដោយ ពួកសកម្មប្រយុទ្ធហេស៍ប៊ូឡា មានមូលដ្ឋាន នៅក្នុង ប្រទេសអាល្លឺម៉ង់ និងបានចាត់ទុកក្រុមនេះថា ជាអង្គការភេរវកម្មផងដែរ។

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Steve Alter បាននិយាយប្រាប់ថា រដ្ឋមន្ត្រីអាល្លឺម៉ង់ លោក បានចាត់ទុកក្រុមគាំទ្រ ដោយអ៊ីរ៉ង់នេះថាមិនស្របច្បាប់ និងហៅក្រុមនេះថា អង្គការភេរវកម្មស៊ីអ៊ីត ហើយលោកបន្តថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ូលីសបានធ្វើការវាយឆ្មក់ នៅក្នុងរដ្ឋមួយចំនួន ដោយផ្តោតគោលដៅ លើប្រតិបត្តិការរបស់ក្រុមនេះ។

ចំណែកលោក Jeremy Issacharoff ជាឯកអគ្គរដ្ឋទូត របស់ប្រទេសអ៊ីស្រាអែល ប្រចាំនៅប្រទេសអាល្លឺម៉ង់ បាននិយាយថា ទីក្រុងយេរូសាឡឹម ស្វាគមន៍ចំពោះបម្រាមនេះ ថាជាចំណាត់ការដ៏សំខាន់ និងមានន័យក្រៃលែង ធ្វើឡើងដោយប្រទេសអាល្លឺម៉ង់ ក្នុងដំណើរប្រយុទ្ធប្រឆាំង អំពើភេរវកម្ម៕
ប្រែសម្រួល៖ប៉ាង កុង

To Top