ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ៤០នាក់ និងរងរបួស ជាច្រើននាក់ ក្នុងហេតុការណ៍ បះបោរនៅពន្ធនាគារ ក្នុងប្រទេស វេណេស៊ុយអេឡា

បរទេស៖ អាជ្ញាធរក្នុងប្រទេស វេណេស៊ុយអេឡា បាននិយាយប្រាប់ថា មានមនុស្សតិចបំផុត ចំនួន៤០នាក់ និងរង៧០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្នុងហេតុការណ៍បះបោរមួយ នៅពន្ធនាគារ Los Llanos ក្នុងប្រទេសវេណេស៊ុយអេឡា។

ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា យោងតាមអង្គការឃ្លាំមើល ពន្ធនាគារ នៃប្រទេសវេណេស៊ុយអេឡា ហៅកាត់ថា OVP ប្រធានគុក លោក Carlos Toro ក៏ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស រងរបួសនោះដែរ។

រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកពន្ធនាគារ របស់ប្រទេសវេណេស៊ុយអេឡា លោក Iris Varela បានធ្វើការបញ្ជាក់ថា ការបះបោរនោះ បានកើតមានឡើងពិតមែន និងបានប្រាប់កាសែតថា អ្នកគុកបានរងរបួសដោយកាំបិត ចំពោះអង្គការឃ្លាំមើល ពន្ធនាគារបាននិយាយថា ក្នុងចំណោមអ្នករងរបួស ៧៥នាក់ មាន៥២នាក់ កំពុងតែស្នាក់ព្យាបាល ក្នុងមន្ទីរពេទ្យ៕
ប្រែសម្រួល៖ប៉ាង កុង

To Top