ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ និងអាមេរិក ចូលរួម​ក្នុងការជជែក លើធ្វីតធ័រ​ ស្របពេល មានអំពើហិង្សា កើនឡើង នៅអាហ្វហ្គានីស្ថាន

បរទេស៖ តំណាងរបស់កងកម្លាំង សហរដ្ឋអាមេរិក ប្រចាំនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងពួកបះបោរតាលីបង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានចូលរួមក្នុងការជជែកគ្នា ជាសាធារណៈដ៏កម្រមួយ នៅលើបណ្ដាញសង្គម ស្តីពីដំណើរការសន្តិភាព អាហ្វហ្គានីស្ថាន។

លោក Sonny Leggett ជាមន្ត្រីនាំពាក្យ ឲ្យកងកម្លាំងអាមេរិក​ ប្រចាំនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន បានប្រើប្រាស់គណនីធ្វីតធ័រ លើកឡើង ពីពីសមភាគី តាលីបង់ របស់លោក ដោយនិយាយថា កងកម្លាំងអាមេរិក ចង់ឲ្យដំណើរការសន្តិភាព មានភាពរីកចម្រើនទៅមុខ ប៉ុន្តែនឹងធ្វើការឆ្លើយតបវិញ ប្រសិនបើពួកសកម្មប្រយុទ្ធ នៅតែបន្តបង្កើនការវាយប្រហារ។

គួរបញ្ជាក់ថា ក្រោយការពិភាក្សាគ្នាជាសម្ងាត់ អស់រយៈពេលដ៏យូរ ពួកតាលីបង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ កាលពីខែកុម្ភៈ សម្រាប់ការកាត់បន្ថយ អំពើហិង្សា និងសកម្មភាពឆ្ពោះទៅរក កិច្ចពិភាក្សាគ្នា ជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ប៉ុន្តែចាប់តាំងពីនោះមក ពួកតាលីបង់ នៅតែបង្កើនការវាយប្រហារដដែល៕
ប្រែសម្រួល៖ប៉ាង កុង

To Top