ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ អាមេរិក និងចិន គួរតែប្រព្រឹត្ត ធ្វើដោយប្រុងប្រយ័ត្ន ក្នុងករណី កូរ៉េខាងជើង ដួលរំលំ

បរទេស៖ អ្នកវិភាគសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសចិនធ្វើតួនាទី ខាងក្រៅមួយ នៅក្នុងសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែទង្វើនៅក្នុង តំបន់របស់ចិននេះ មិនមែនមានន័យថា ទីក្រុងប៉េកាំង អាចធ្វើកិច្ចអន្តរាគមន៍ បានយ៉ាងងាយ ក្នុងករណី មានភាពអសមត្ថភាព របស់ប្រទេសកូរ៉េខាងជើង នោះទេ។

ចំណែកកងទ័ព ២៨.៥០០នាក់ របស់សហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ ក៏មិនគួរចូលទៅពាក់ព័ន្ធ ក្នុងសេណារីយូវិបត្តិមួយ ដែលលោក គីម ជុងអ៊ុន នៅតែបាត់ខ្លួន ហើយគ្មានអ្នកណាម្នាក់ រួមទាំងប្អូនស្រីរបស់លោក គឺលោកស្រី គីម យូជុង ផង អាចនឹងកាន់កាប់តំណែងនេះ បានទេ។

លោក Mitchell Lerner ជានាយកនៃវិទ្យាស្ថានសិក្សា អំពីកូរ៉េនៅសាកលវិទ្យាល័យ Ohio State University បានមានប្រសាសន៍ថា “ពិតណាស់ សហរដ្ឋអាមេរិក គួរតែធ្វើតួនាទី នៅក្រោយឆាក ប៉ុន្តែវត្តមានយោធាអាមេរិក (នៅក្នុងប្រទេស កូរ៉េខាងជើង) នឹងត្រឹមតែធ្វើឲ្យស្ថានភាព កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ដោយបំភិតបំភ័យ ដល់ប្រជាជនកូរ៉េខាងជើង ដែលជាទូទៅបាន ទទួលការបណ្ដុះគំនិត ជាយូរមមហើយ តាមរយៈរឿងនិទាន អំពីភាពឃោរឃៅ របស់អាមេរិក”៕
ប្រែសម្រួល៖ប៉ាង កុង

To Top