បរទេស៖ មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅតែត្រៀមលក្ខណៈជាស្រេច ដើម្បីការពារទប់ទល់នឹងប្រទេសកូរ៉េខាងជើង និងបានបន្តហ្វឹកហ្វឺន កងទ័ពរបស់ខ្លួន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ដោយពោលសំដៅ ដល់ពាក្យស្លោករបស់កងកម្លាំងសម្ពន្ធមិត្តនោះ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បាននិយាយនៅក្នុង អំឡុងសន្និសីទកាសែតមួយថា “យើងតែងតែត្រៀមលក្ខណៈ ជាស្រេច ដើម្បីប្រយុទ្ធនៅយប់នេះ”។
មន្ត្រីនាំពាក្យមន្ទីរ បញ្ចកោណរូបនេះ បានមានប្រសាសន៍បន្តទៀតថា “យើងនៅតែបន្តជាមួយ វគ្គហ្វឹកហាត់ យើងនៅតែបន្តធ្វើសមយុទ្ធ យើងនៅតែបន្ត កិច្ចខិតខំប្រឹងប្រែង ដើម្បីត្រៀមខ្លួន ជាស្រេច សម្រាប់ហេតុការណ៍អ្វីមួយ កើតមានឡើង នៅក្នុងប្រទេសកូរ៉េខាងជើង”៕
ប្រែសម្រួលដោយ៖ ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/05/IMG_20200503_145717_866-1024x538.jpg)
![](https://dap-news.com/wp-content/uploads/2020/05/IMG_20200503_145715_699-1024x680.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)