បរទេស៖ ទិន្នន័យពីអាជ្ញាធរ សុខាភិបាលជាតិចិន បានបង្ហាញនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន ទើបបានរាយការណ៍ ពីករណីឆ្លងវីរុសកូរ៉ូណាថ្មី ២ករណី សម្រាប់ថ្ងៃទី០២ ខែឧសភា នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។
គណៈកម្មាធិការសុខា ភិបាលជាតិ ហៅកាត់ថា NHC បាននិយាយថា ករណីឆ្លងវីរុសមួយ គឺនាំចូលមកពីក្រៅប្រទេស និងករណីផ្សេងទៀត កើតមានក្នុងប្រទេស ហើយនេះគឺជាករណីកើនឡោះង បើប្រៀបទៅ នឹងថ្ងៃទី០១ ខែឧសភា ដែលមានករណីឆ្លងមក ពីក្រៅប្រទេស និងគ្មានករណីឆ្លង នៅក្នុងប្រទេសនោះ។
គួរបញ្ជាក់ថា ចំនួនករណីឆ្លងវីរុសកូរ៉ូណា ដែលត្រូវបានគេបញ្ជាក់ជាផ្លូវការ នៅក្នុងប្រទេសចិន គឺបានឡើងដល់ចំនួន៨២.៨៧៧ករណី ហើយដោយគ្មាន របាយការណ៍អំពីការស្លាប់បន្ថែមទៀតនោះ ដូច្នេះចំនួនអ្នកស្លាប់ សរុប គឺនៅតែចំនួន៤.៦៣៣នាក់ ដដែល៕