Covid-19

អង់គ្លេស មានអ្នកស្លាប់ ដោយសារវីរុស កូរ៉ូណា កើនឡើងដល់ជាង ២៨.០០០នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ថា លោក  Robert Jenrick រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងសហគមន៍ បានថ្លែងកាលពីថ្ងៃសៅរ៍ថា អ្នកជំងឺចំនួន៦២១នាក់ បានស្លាប់ នៅអង់គ្លេស ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់២៨.១៣១នាក់ ។

តួលេខទាំងនេះ រួមមាន ការស្លាប់ នៅក្នុងមន្ទីរពេទ្យនានា តាមផ្ទះថែទាំសុខភាព និងនៅតាមសហគមន៍ ។

លោក Jenrick បានថ្លែងថា មនុស្ស១៨២.២៦០នាក់ បានរកឃើញថា មានផលវិជ្ជមាន នៃវីរុសកូរ៉ូណា នៅក្នុងប្រទេសអង់គ្លេស ។

ទន្ទឹមនឹងនេះដែរ មនុស្សចំនួន១០៥.៩៣៧នាក់ បានទទួលការធ្វើតេស្តកាលពីថ្ងៃសុក្រ ។ លោក Jenrick បានថ្លែងដូច្នេះ ។ លោក Matt Hancock រដ្ឋមន្ត្រី ក្រសួងសុខាភិបាល អង់គ្លេស បានលើកឡើង កាលពីថ្ងៃសុក្រ ថា អង់គ្លេស បានឈានដល់គោលដៅ នៃការធ្វើតេស្ត ក្នុង១ថ្ងៃ ១០០.០០០នាក់ ។

រដ្ឋមន្ត្រីក្រសួងសហគមន៍ ក៏បានប្រកាសអំពី កញ្ចប់ថវិកាចំនួន ៧៦លានផោន ស្មើនឹងប្រមាណ ៩៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សង្គម “ដែលគ្រោះធ្ងន់ធ្ងរបំផុត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top