ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងអនុញ្ញាត ឱ្យបើកសារមន្ទីរ និងកន្លែងសាធារណៈជាច្រើនទៀត ឡើងវិញ

តូក្យូ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសជប៉ុននឹងអនុញ្ញាតឱ្យបើកសួនឧទ្យាន សារមន្ទីរ បណ្ណាល័យ និងកន្លែងសាធារណៈមួយចំនួនផ្សេងទៀត និងសូម្បីតែនៅតំបន់ដែលមានចំនួននៃការឆ្លងមេរោគនេះច្រើនក៏ដោយ។

យោងតាមសារព័ត៌មានជប៉ុន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពធុញថប់សាធារណៈជាមួយនឹងការដាក់ក្នុងប្រទេសក្នុងភាពអាសន្នដ៏យូរនោះ លោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច បាននិយាយនៅក្នុងសន្និសីទកាសែតថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យបើកកន្លែងទាំងនោះឡើងវិញ ប្រសិនបើមានវិធានការគ្រប់គ្រាន់ដើម្បីការពារការរីករាលដាលនៃមេរោគ។

រដ្ឋាភិបាលនឹងចេញគោលការណ៍ណែនាំអំពីវិធីធ្វើសកម្មភាពសង្គមឡើងវិញ នៅថ្ងៃច័ន្ទនៅពេលដែលរដ្ឋាភិបាលនឹងធ្វើការសម្រេចចិត្តជាផ្លូវការដើម្បីពន្យាពេលបន្ថែមទៀត ក្នុងការដាក់ប្រទេសជាតិក្នុងភាពអាសន្នដែលអាចនឹងមានប្រហែលមួយខែ។

ការបើកឡើងវិញនូវកន្លែងសាធារណៈនឹងត្រូវបានអនុញ្ញាតនៅក្នុងទីក្រុងតូក្យូ អូសាកា ទីក្រុងក្យូតូ ហុកកៃដូ ហ្វូគូកា និងខេត្តចំនួន ៨ ផ្សេងទៀត ដែលរដ្ឋាភិបាលបានជ្រើសរើសសម្រាប់ចាត់វិធានការប្រឆាំងនឹងវីរុស។ នេះបើយោងតាមលោក Nishimura ដែលទទួលបន្ទុកបញ្ហាទាក់ទងនឹងស្ថានភាពអាសន្ន៕

To Top