សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាខ្លួននឹងបញ្ចប់យុទ្ធនាការ នៅឆ្ងាយពីសង្គមរាប់សប្តាហ៍របស់ខ្លួន និងអនុវត្តនូវគម្រោងដាច់ដោយឡែក សំរាប់ការរស់នៅប្រចាំថ្ងៃ នៅចុងសប្តាហ៍នេះដោយសារការផ្ទុះឡើង នូវមេរោគថ្មីនេះ បានថយចុះ។
លោកនាយករដ្ឋមន្រ្តីជុង ស៊ុយគង់ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយ ស្តីពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតកូវីដ-១៩ ថាគម្រោងដាក់គម្លាតជីវិត រស់ប្រចាំថ្ងៃត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃពុធ។
ប្រទេសកូរ៉េខាងត្បូង ដែលបាននិងកំពុងអនុវត្ត វិធានការណ៍គម្លាតសង្គម ជំនួសឱ្យការចាក់សោយ៉ាងតឹងរឹងបានបន្ថែមតែ ១៣ ករណីប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ។ ចំនួនអ្នកស្លាប់របស់ប្រទេសនេះឡើងដល់ ២៥១ នាក់៕
ដោយ ឈូក បូរ៉ា