ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត រថយន្តចិនមួយចំនួន ចាប់ផ្តើមរចនាម៉ូដថ្មី ជួយកំណត់ការឆ្លងបាក់តេរី និងវីរុសរួមទាំង Sars-CoV-2

ចិន៖ រថយន្តប្រឆាំង នឹងមេរោគឆ្លងប្រទេសចិន ដោយមានប៊ូតុង និងកុងតឺន័រប្រើប្រាស់ថ្នាំកូត ប្រឆាំងមេរោគ និងតម្រងខ្យល់ ដែលមានពន្លឺកាំរស្មី UV ដើម្បីធ្វើឲ្យខ្យល់ ស្ថិតក្នុងចំណោមលក្ខណៈថ្មីៗ ត្រូវបានផលិត ដោយក្រុមហ៊ុនផលិតរថយន្ត ដើម្បីការពារអ្នកបើកបរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុន Geely បានផ្តួចផ្តើមគំនិតមួយ ដែលមានឈ្មោះថា គម្រោងរថយន្ត ដែលមានសុខភាពល្អ ដោយចំណាយថវិកាតម្លៃ ៥២ លានដុល្លារដោយសន្យាថា មានមុខងារថ្មីៗជាច្រើន ដែលមានគោលបំណង ការពារអ្នកដំណើរពីវីរុស និងបាក់តេរី។

រថយន្តផលិត នៅក្រោមផ្ទាំងបដាថ្មីនេះ នឹងបំពាក់ដោយ ប្រព័ន្ធត្រងខ្យល់ពិសេសមួយ ដែលមានឈ្មោះថា G-Clean Intelligent Air Purification System (IAPS) ហើយ Geely បានអះអាងថា នឹងផ្តល់នូវការពិនិត្យមើលភាគល្អិត និងអេដូសដូចគ្នា ក្នុងកម្រិតដូចរបាំងមុខ សម្រាប់ថ្នាក់វេជ្ជសាស្ត្រ។

អតិថិជនចំណាយពេលវេលាយ៉ាងច្រើន នៅក្នុងរថយន្តរបស់ពួកគេស្រដៀងនឹង“ ផ្ទះទី២” ។ អ្នកនាំពាក្យរបស់ Geely បានប្រាប់ BBC ថា មានតែតាមរយៈការធ្វើឲ្យផលិតផល មានសុខភាពល្អប៉ុណ្ណោះ ទើបយើងអាចបំពេញតម្រូវការអតិថិជន សម្រាប់គុណភាពជីវិតប្រសើរជាងមុន៕ ដោយ៖ លី ភីលីព

To Top