បរទេស៖ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ពង្រាយប្រើប្រាស់យន្តហោះ ទម្លាក់គ្រាប់លឿនជាងសម្លេង នៅមហាសមុទ្រប៉ាស៊ីហ្វិក និងយន្តហោះចារកម្មនៅ ឧបទ្វីបកូរ៉េ ស្របពេលមន្ទិលសង្ស័យនៅតែបន្តមាន ជុំវិញស្ថានភាពរបស់លោក គីម ជុងអ៊ុន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រុមអ្នកតាមដានដែន អាកាសអនឡាញ ឈ្មោះ Aircraft Spot បានធ្វើការបោះពុម្ពផ្សាយទិន្នន័យនៃសកម្មភាពរបស់យន្តហោះ RC-135W នោះ កាលពីថ្ងៃសុក្រម្សិលមិញនេះ។
យោងតាមកាសែតកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា យន្តហោះចារកម្មនោះ ត្រូវបានបញ្ជូនទៅក្នុងដែនអាកាសកូរ៉េខាងត្បូង និងហោះហើរនៅជិតតំបន់ទីក្រុងសេអ៊ូល និងពីលើទីក្រុង Incheon និងទីក្រុង Gwangju ស្ថិតនៅក្នុងខេត្ត Gyeonggi ៕ ប្រែសម្រួល៖ប៉ាង កុង