សេអ៊ូល៖ ក្រសួងការពារជាតិក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះការអំពាវនាវ របស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ការបាញ់កាំភ្លើងជាច្រើនគ្រាប់ កាលពីថ្ងៃអាទិត្យ ដើម្បីវាយប្រហារប៉ុស្តិ៍យាមមួយ របស់កូរ៉េខាងត្បូង នៅតាមព្រំដែនអន្តរកូរ៉េ។
នៅថ្ងៃអាទិត្យដើមសប្តាហ៍នេះ គ្រាប់កាំភ្លើងចំនួន ៤ គ្រាប់ពីកូរ៉េខាងជើង បានវាយប្រហារ ទៅលើប៉ុស្តិ៍យាមកាម របស់កូរ៉េខាងត្បូង នៅផ្នែកកណ្តាល នៃតំបន់គ្មានយោធា (DMZ) នៅ Cheorwon ខេត្ត Gangwon ដែលជំរុញឱ្យកងទ័ពកូរ៉េខាងត្បូង ឆ្លើយតបដោយបាញ់ព្រមាន ២០ ដង និងចេញការព្រមានផ្សាយ ទៅកាន់អគ្គសេនាធិការចម្រុះ។
ក្រសួងការពារជាតិបានឲ្យដឹងថា បន្ទាប់ពីឧប្បត្តិហេតុយោធាកូរ៉េខាងត្បូង បានបញ្ជូនសេចក្តីជូនដំណឹងមួយ តាមរយៈបណ្តាញទំនាក់ទំនងយោធា ដោយធ្វើការតវ៉ាដោយអំពាវនាវ ឱ្យមានការពន្យល់ និងជំរុញឱ្យរបបនេះ បញ្ឈប់សកម្មភាព ដែលរំលោភ លើកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ៕ ដោយ៖ ឈូក បូរ៉ា