បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសលីបង់ នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឲ្យមកអត្ថាធិប្បាយពន្យល់អំពីការសម្រេចចិត្តរបស់ទីក្រុងប៊ែកឡាំង កាលពីសប្ដាហ៍មុន ដែលហាមឃាត់ចលនាពួកហេស៍ប៊ូឡានិយាយស៊ីអ៊ីត នៅលើទឹកដីអាល្លឺម៉ង់។
ការិយាល័យការក្រសួងការបរទេស បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសលីបង់ លោក Nassif Hitti បានអះអាងបញ្ជាក់ថា ពួកហេស៍ប៊ូឡា គឺជាផ្នែកនយោបាយដ៏សំខាន់មួយ នៅក្នុងប្រទេសលីបង់ ដែលតំណាងឲ្យផ្នែកដ៏ធំនៃប្រជាជន និងជាផ្នែកនៃរដ្ឋសភា។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នេះ គឺបន្ទាប់ពីមេដឹកនាំពួកហេស៍ប៊ូឡា បានចោទប្រកាន់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះថា កំពុងតែឱនលំទោនចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង