ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាទណ្ឌកម្ម យូអិន អនុម័តគម្រោង ជំនួយ NGOs កូរ៉េខាងត្បូង សម្រាប់ កូរ៉េខាងជេីង

សេអ៊ូល៖ គេហទំព័ររបស់ខ្លួនបានបង្ហាញ នៅថ្ងៃអង្គារនេះថាគណៈកម្មាធិការ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់ ទណ្ឌកម្មប្រឆាំងនឹងប្រទេស កូរ៉េខាងជើងបានយល់ព្រមលើពាក្យសុំរបស់ទីភ្នាក់ងារ រដ្ឋាភិបាល កូរ៉េខាងត្បូង ដើម្បីអនុវត្តកម្មវិធីជំនួយរបស់ខ្លួននៅក្នុងរដ្ឋកុម្មុយនិស្តកូរ៉េខាងជេីង។

ជាមួយនឹងការអនុម័តសម្រាប់ការលើកលែងការ ដាក់ទណ្ឌកម្មអង្គការ Green Tree International ត្រូវអនុវត្តកម្មវិធីរបស់ខ្លួន រយៈពេល ៦ ខែរហូតដល់ថ្ងៃទី៣០ ខែតុលា។ កម្មវិធីនេះមានគោល បំណងគាំទ្រដំណើរការស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាកូរ៉េសម្រាប់កុមារពិការ នៅកូរ៉េខាងជើង។

ទីភ្នាក់ងារនេះបានដាក់ពាក្យសុំការ លើកលែងទណ្ឌកម្មតាមរយៈបេសកម្មអចិន្រ្តៃយ៍ របស់កូរ៉េខាងត្បូង នៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី០៦ ខែមេសា។ ទីភ្នាក់ងារជំនួយដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានចូលរួមសកម្មភាព មនុស្សធម៌ទាក់ទងនឹងការគាំទ្រជនពិការនៅជុំវិញពិភពលោក និងកុមារនៅកូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា

To Top