សេអ៊ូល៖ របាយការណ៍បាននៅថ្ងៃពុធនេះថា ការនាំចេញរបស់កូរ៉េខាងជើង បានធ្លាក់ចុះនៅក្នុងឆ្នាំ២០១៩ ពី ៤ឆ្នាំមុនដោយសារតែការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ កាន់តែតឹងរឹងជាមួយនឹងការពឹងផ្អែកពាណិជ្ជកម្មរបស់ខ្លួន ទៅលើប្រទេសចិន ឈានដល់កម្រិតខ្ពស់បំផុត។
យោងតាមរបាយការណ៍ពីសមាគម ពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ មានចំនួន ២៦១ លានដុល្លារកាលពីឆ្នាំមុន គឺធ្លាក់ចុះ ២០,៩ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
តួលេខនេះក៏មានចំនួនត្រឹមតែ ១ភាគ ១៧ នៃការនាំចេញ របស់ប្រទេស ដែលមានទឹកប្រាក់ចំនួន ៤.៥៦ ពាន់លានដុល្លារអាមេរិកដែលត្រូវបានកត់ត្រា ក្នុងឆ្នាំ២០១៥ ។
ផ្ទុយទៅវិញការនាំចូលរបស់ព្យុងយ៉ាង បានកើនឡើង ១៥,៦ ភាគរយស្មើនឹង ២,៦៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយពាណិជ្ជកម្មរបស់ខ្លួន បានកើនឡើង ១១ ភាគរយដល់ ២,៩៥ ពាន់លានដុល្លារ៕ដោយ ឈូក បូរ៉ា