បរទេស៖ ក្រុមហ៊ុនផលិតប្រព័ន្ធ ការពារជាតិទំនើប Rafael តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា ក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអែល បានកុម្ម៉ង់ទិញ កូនដ្រូន ទម្ងន់៦,៦ផោន ឲ្យដល់កងទ័ពជើងគោក ដែលកំពុងតែធ្វើការងារ នៅតំបន់ជាយក្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបាននិយាយប្រាប់ដូច្នេះថា “យើងមានមោទនភាព ជាខ្លាំងចំពោះកុងត្រានេះ ហើយយើងជឿថា ការទិញយកកូនដ្រូន Firefly ធ្វើឡើងដោយ ក្រសួងការពារជាតិ អ៊ីស្រាអែល ធ្វើបដិវត្តដ៏ធំ ចំពោះជំនឿកងទ័ពថ្មើរជើង នៅក្នុងចម្បំាងជាយក្រុង ដោយអាចអោយធ្វើការ ចូលរួមពាក់ព័ន្ធដ៏ជាក់លាក់ សម្រាប់ទីដែលមើល មិនឃើញដោយភ្នែក”។
ប៉ុន្តែក្រុមហ៊ុនការពារជាតិនោះ តាមសេចក្តីរាយការណ៍ មិនបានបញ្ជាក់ប្រាប់លម្អិត ពីចំនួនទឹកប្រាក់ចំណាយ ឬក៏ចំនួនកូនដ្រូន ដែលត្រូវផលិតនោះទេ។ ក្រុមហ៊ុនការពារជាតិ អ៊ីស្រាអែល ដែលមានទីស្នាក់ការកណ្ដាល នៅក្នុងទីក្រុង តេលអាវីវ គឺជាក្រុមហ៊ុនចុះកុងត្រា ការពារជាតិដ៏ធំមួយ សម្រាប់ក្រសួងការពារជាតិ អ៊ីស្រាអែល៕
ប្រែសម្រួល៖ប៉ាង កុង