ព័ត៌មានអន្តរជាតិ

មេបញ្ជាការ កំពូលរបស់ ពួកសកម្មប្រយុទ្ធ ត្រូវកងកម្លាំង សន្តិសុខឥណ្ឌា ចាប់ខ្លួន នៅតំបន់កាស្មៀរ

បរទេស៖ប៉ូលីសនៅក្នុងប្រទេសឥណ្ឌាបាននិយាយ នៅព្រឹកថ្ងៃពុធនេះថា កងកម្លាំងសន្តិសុខ ទើបបានចាប់ខ្លួនកំពូលមេបញ្ជាការនៃអង្គការភេវកម្ម ស្របពេលមានការបាញ់ប្រហារគ្នាជាបន្តបន្ទាប់ នៅក្នុងតំបន់ជេមូនិងតំបន់កាស្មៀរ ជាលទ្ធផលបណ្ដាលឲ្យភេរវកម្មតិចបំផុត១នាក់ បានស្លាប់បាត់បង់ជីវិត។ 

ប៉ូលីសនៅតំបន់ជេមូនិងតំបន់កាស្មៀរ បាននិយាយប្រាប់ថា ប្រតិបត្តិការប្រឆាំងពួកសកម្មប្រយុទ្ធចំនួន៣ ត្រូវបានគេដំណើរការធ្វើឡើង កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ គឺប្រតិបត្តិការមួយនៅភូមិ Sharsali ក្នុងទីក្រុង Awantipora និងប្រតិបត្តិការពីរផ្សេងទៀត នៅក្នុងស្រុក Pulwama តំបន់កាស្មៀរភាគខាងត្បូង។ 

ក្នុងប្រតិបត្តិការនៅភូមិ Sharsali ក្នុងទីក្រុង Awantipora ប៉ូលីសបាននិយាយថា កំពូលមេបញ្ជាការពួកសកម្មប្រយុទ្ធមួយរូប ត្រូវបានចាប់ខ្លួន ស្របពេលមានការប្រយុទ្ធនោះ ហើយប៉ូលីសបានបន្ថែមទៀតថា មន្ត្រីជាន់ខ្ពស់នានា កំពុងតែធ្វើការឃ្លាំមើលស្ថានភាព ចាប់តាំងពីយប់ថ្ងៃអង្គារមក៕ ប្រែសម្រួល៖ប៉ាង កុង 

To Top