ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស៊ីរី៖ យន្តហោះចម្បាំងជំនាន់ទី៥ អ៊ីស្រាលវាយប្រហារ មូលដ្ឋានដែលអ៊ីរ៉ង់ប្រើប្រាស់

បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសស៊ីរី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចោទប្រកាន់កងកម្លាំង របស់ប្រទេសអ៊ីស្រាអែល ពីបទទម្លាក់គ្រាប់បែក លើមជ្ឈមណ្ឌលស្រាវជ្រាវមួយកន្លែង និងមួលដ្ឋានយោធាដែលជាញឹកញាប់ ត្រូវបានប្រើប្រាស់ដោយកងជីវពលអ៊ីរ៉ង់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានរាយការណ៍ថា មានការផ្ទុះចំនួន៣នៅវាលខ្សាច់ al-Mayadeen ក្នុងតំបន់ Deir ez-Zor ដោយផ្តោតគោលដៅ លើទីតាំងកងជីវពលអ៊ីរ៉ង់។

ចំណែកប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសស៊ីរី បានរាយការណ៍ថា ការវាយប្រហារនោះ បានកើតមានឡើង នៅមុនពាក់កណ្ដាលយប់ថ្ងៃចន្ទ ហើយយន្តហោះវាយប្រហារ ក៏ត្រូវបានបាញ់ឆេះដោយ ប្រព័ន្ធការពារដែនអាកាស ស្ថិតនៅភាគអាគ្នេយ៍របស់ទីក្រុងអាឡេប៉ូ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top