សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ការឧបត្ថម្ភចំនួន ១,៥ពាន់ពាន់លានវ៉ុន (១,២ ពាន់លានដុល្លារអាមេរិក) ដល់កម្មករបណ្តោះអាសន្ន ដែលបានបាត់បង់ការងារ ដោយសារជំងឺរាតត្បាតកូវីដ-១៩។
វិធានការនេះ គឺជាវិធានការណ៍ចុងក្រោយ របស់រដ្ឋាភិបាល ដើម្បីការពារទីផ្សារការងាររបស់ប្រទេស ខណៈដែលជំងឺរាតត្បាត ត្រូវបានគេរំពឹងថា នឹងបង្ខំឱ្យមានការធ្លាក់ចុះ សេដ្ឋកិច្ចនៅឆ្នាំនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា កម្មករបណ្តោះអាសន្ន ឬឯករាជ្យ ដែលបាត់បង់ការងារនឹងមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ ហើយពួកគេនឹងទទួលបាន ប្រាក់សរុបចំនួន ១,៥លានវ៉ុនក្នុងម្នាក់ៗ៕
ដោយ ឈូក បូរ៉ា