សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ទីក្រុងសេអ៊ូល នៅលើជំងឺ COVID-១៩ និងបានបញ្ជាក់ពីភាពរឹងមាំ នៃសម្ព័ន្ធមិត្តទ្វេភាគី។
លោក Mike Pompeo និងលោកស្រី Kang បានជួបជជែកគ្នាតាម ទូរស័ព្ទកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការឆ្លើយតប របស់ប្រទេសទាំងពីរចំពោះការ ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
លោករដ្ឋមន្រ្តីការបរទេស Pompeo បានថ្លែងអំណរគុណចំពោះ រដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី កាង ចំពោះកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មានស្តីពីជំងឺកូវីដ- ១៩ ហើយបានបញ្ជាក់ជាថ្មីនូវភាពរឹងមាំ នៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ ដែលនៅតែបន្តធ្វើជាបណ្តុំនៃសន្តិភាព និងសន្តិសុខនៅឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក ៕
ដោយ ឈូក បូរ៉ា