ព័ត៌មានអន្តរជាតិ

ភ្នាក់ងារចារកម្ម បញ្ជាក់ថា គ្មានសញ្ញាណាមួយ បង្ហាញថាលោក គីម ជុងអ៊ុន ទទួលការវះកាត់នោះទេ

សេអ៊ូល៖ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានបដិសេធការរំពឹងទុកអំពីជម្ងឺ របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងធ្វើការវះកាត់បេះដូង កាលពីថ្ងៃពុធ ដោយបន្ថែមថា លោកកំពុងគ្រប់គ្រង របបនេះជាធម្មតា។

សេវាស៊ើបការណ៍ជាតិ (NIS) ក៏បានឲ្យដឹងនៅក្នុងសន្និសីទ កាសែតបិទទ្វារ ដល់សមាជិកសភាផងដែរថា មេដឹកនាំកូរ៉េខាងជើង បានបង្ហាញខ្លួនជា សាធារណៈចំនួន ១៧ ដងហើយរហូតមកដល់ពេលនេះ គឺមានតិចតួចបំផុត ដោយសារតែការផ្តោតអារម្មណ៍ របស់លោកទៅលើកិច្ចការក្នុងស្រុក និងផលប៉ះពាល់នៃការរាតត្បាត នៃជំងឺឆ្លង។

ផ្ទាំងពាណិជ្ជកម្ម

លោក Kim Byung-kee មកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បានប្រាប់អ្នកសារព័ត៌មានថា “យ៉ាងហោចណាស់វាត្រូវបានគេវិនិច្ឆ័យថា លោក គីម មិនបានទទួលការវះកាត់ ឬនីតិវិធីវេជ្ជសាស្ត្រ ដែលទាក់ទងនឹងបេះដូង របស់លោកនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top