ព័ត៌មានអន្តរជាតិ

ចិន​ ថានឹងមិន អនុញ្ញាតឱ្យ ក្រុមអ្នកតវ៉ា ប្រឆាំងដោយ ហឹង្សានៅ ហុងកុង​ ប្រព្រឹត្តិទៅដោយ ខុសច្បាប់ឡើយ

ប៉េកាំង៖​ ការិយាល័យហុងកុង​ របស់ប្រទេសចិនបានឲ្យដឹងថាទីក្រុងហុងកុង​ ត្រូវតែចាត់វិធានការជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមបាតុករ​ ដែលពាក់អាវខ្មៅ​ និងវិធីសាស្រ្តនៃការបំផ្លាញទៅវិញទៅមក​ ដើម្បីសន្តិភាពវិលត្រឡប់មកទឹកដីវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ដែលត្រូវបានធ្វើឡើងជាទម្រង់សំណួរ​ និងចម្លើយការិយាល័យកិច្ចការហុងកុង​ និងម៉ាកាវ​ នៃក្រុមប្រឹក្សារដ្ឋបាន​ ស្តីបន្ទោសកម្លាំងនៅពីក្រោយការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលចំពោះបញ្ហាសេដ្ឋកិច្ច – សង្គម​ និងនយោបាយរបស់ទីក្រុងហុងកុង​ ចំពេលមានជំងឺរាតត្បាតឆ្លង។

 អ្នកនាំពាក្យការិយាល័យឲ្យដឹងថាហុងកុង​ រងផលប៉ះពាល់ដោយចៀសមិនផុតពីនិន្នាការសេដ្ឋកិច្ចអន្តរជាតិ​ និងបរិយាកាសបរទេស​ ប៉ុន្តែការពិតគ្រោះមហន្តរាយធំបំផុតរបស់ហុងកុង​ គឺមកពីខាងក្នុងដែលជាការតស៊ូមតិ​ និងសកម្មភាពរបស់កងកំលាំងប្រដាប់អាវុធខ្មៅក្នុងការនាំមកនូវការបំផ្លិចបំផ្លាញទៅវិញទៅមក៕ដោយ​ ឈូក​ បូរ៉ា

To Top