ព័ត៌មានអន្តរជាតិ

ការពិតមួយចំនួន គួរឲ្យចង់ដឹង អំពីម្ចាស់ក្សត្រី នៃចក្រភពអង់គ្លេស

១.ម្ចាស់ក្សត្រី ជាមនុស្ស ដែលចូលចិត្ត ធ្វើដំណើរបំផុត ដោយមកដល់ពេលនេះ ទ្រង់ធ្លាប់បានទៅទស្សនា អូស្រ្តាលី ចំនួន១៦ដង ប្រទេសកាណាដា ចំនួន២២ដង ប្រទេសនូវែលហ្សេឡង់ ចំនួន១០ដង និងចាម៉ៃកា ចំនួន៦ដង ។

២.ព្រះមហាក្សត្រិគឺជាមនុស្សតែម្នាក់គត់ នៅចក្រភពអង់គ្លេស ដែលត្រូវបានអនុញ្ញាត ឱ្យបើកបរដោយគ្មានស្លាកលេខ លើឡានរបស់ទ្រង់ឡើយ ហើយទ្រង់មិនមានប័ណ្ណបើកបរឡើយ ទោះបីជាធ្លាប់បើកបរ ដោយខ្លួនឯង ។

៣.ព្រះមហាក្សត្រីយានី និយាយភាសាបារាំង យ៉ាងច្បាស់លាស់ ហើយជារឿយៗ តែងតែប្រើភាសា នៅពេលនាងរៀបចំពិធីជប់លៀង និងចូលរួមក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋដោយមិនត្រូវការ អ្នកបកប្រែទេ ។

៤.សរុបនៃការធ្វើដំណើរបរទេស ព្រះមហាក្សត្រិយានី បានធ្វើទស្សនកិច្ចនៅប្រទេស ចំនួន១១៧ ដែលត្រូវជា២ភាគ៣ នៃប្រទេសទាំងអស់ នៅលើភពផែនដី

៥.ក្នុងរជ្ជកាលរបស់ទ្រង់អាមេរិក បានឆ្លងកាត់ប្រធានាធិបតី ដល់ទៅ១៣ មកហើយគិតទាំងលោក Donald Trump

៦.ក្នុងរជ្ជកាលរបស់ទ្រង់សម្តេចសង្ឃPopesចំនួន៧ មកហើយមកដល់បច្ចុប្បន្ន

៧.សម័យរជ្ជកាល របស់ព្រះអង្គម្ចាស់ក្សត្រី ដីរបស់រាជវង្សមានចំនួនច្រើន ជាងរាជវង្សសម័យណានាទាំងអស់

៨.ទ្រង់ភ្ជាប់ពាក្យជាមួយ នឹងព្រះអង្គម្ចាស់Philipយ៉ាងសំងាត់នាឆ្នាំ១៩៤៦ ហើយការប្រកាសជាផ្លូវការ មិនត្រូវបានធ្វើឡើង រហូតដល់ឆ្នាំ១៩៤៧ ជាឆ្នាំដែលទ្រង់ មានព្រះជន្ម២១ព្រះវស្សា

៩.ថ្ងៃឡើងគ្រងរាជ្យ របស់ទ្រង់មានមនុស្ស ប្រមាណជា២០លាននាក់ នៅទូទាំងចក្រភពអង់គ្លេសតាមដានទស្សនា

ប្រែសម្រួល:ស៊ុនលី

To Top