ព័ត៌មានអន្តរជាតិ

លិចធ្លាយឧស្ម័ន នៅរោងចក្រគីមីឥណ្ឌាសម្លាប់ មនុស្សតិចបំផុត៨នាក់ និងបង្កឲ្យមានជម្ងឺរាប់រយនាក់

បរទេស៖ មនុស្សតិចបំផុតចំនួន៨នាក់ បានស្លាប់បាត់បង់ជីវិត ហើយមនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីមានឧស្ម័នពុលលិចធ្លាយចេញពីរោងចក្រគីមីមួយកន្លែង នៅក្នុងប្រទេសឥណ្ឌា ភាគខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោកស្រី ជាស្នងការទទួលបន្ទុកផ្នែកសាជីវកម្មក្រុង Visakhapatnam បានមានប្រសាសន៍ថា មនុស្សរាប់រយនាក់ បានដួលសន្លប់ ឬក៏មានបញ្ហាផ្លូវដង្ហើម ក្រោយការលិចធ្លាយឧស្ម័នពុល នៅម៉ោងប្រហែល២និង៣០នាទីយប់ ពីរោងចក្រគីមី LG Chemical facility ក្នុងទីក្រុង Visakhapatnam។

លោក Damodar Gautam Sawang អគ្គស្នងការនគរបាលនៅរដ្ឋ Andhra Pradesh បានធ្វើការបញ្ជាក់ថា មនុស្សចំនួន៦នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារឧស្ម័ន ស្របពេលមានមនុស្សពីរនាក់ផ្សេងទៀត បានស្លាប់ដោយសារគ្រោះថ្នាក់ ក្នុងខណៈភៀសខ្លួនចេញពីតំបន់នោះ៕

To Top