ចិន៖ នេះបើយោងតាមក្រុមហ៊ុន China Aerospace Science and Technology Corp ដែលជាក្រុមហ៊ុន ម៉ៅការអវកាសដ៏ធំ របស់ប្រទេសនេះ បាននិយាយថា គំរូដើមនៃយានអវកាស ដឹកមនុស្សជំនាន់ថ្មី របស់ប្រទេសចិន បានស្ថិតក្នុងស្ថានភាពល្អ ចាប់តាំងពីវាត្រូវបាន ដាក់ពង្រាយចូលទៅក្នុងតារាវិថី កាលពីពេលថ្មីៗនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
សេចក្តីប្រកាសព័ត៌មាន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យាននេះបានលាតត្រដាង នូវកាំរស្មីព្រះអាទិត្យ និងអង់តែនបញ្ជូនតរបស់ខ្លួន ហើយបានបំពេញ នូវមធ្យោបាយធ្វើដំណើរជាច្រើន ដូចជាការបង្កើតបណ្តាញទំនាក់ទំនង និងធ្វើប្រតិបត្ដិការត្រួតពិនិត្យគន្លងផ្លូវស្វយ័ត។
សេចក្តីថ្លែងការណ៍បានបន្តថា បន្ទាប់មកវានឹងធ្វើឲ្យមានកម្ពស់៣គន្លង មុនពេលចាប់ផ្តើមដំណើរការ ចូលម្តងទៀត។ ទីភ្នាក់ងារអវកាសចិនម៉ានីន បាននិយាយថា យាននេះនឹងវិលត្រឡប់ មកផែនដីវិញនៅថ្ងៃសុក្រ។
គំរូនេះត្រូវបាន លើកចូលទៅក្នុងគន្លងផែនដីទាប នៅលើបេសកកម្មរ៉ុក្កែត ដឹកយន្ដហោះដឹកទំនិញធុនធ្ងន់ របស់ចិន Long March 5B កាលពីល្ងាចថ្ងៃអង្គារ ពីមជ្ឈមណ្ឌលបាញ់អវកាសវេនឆាង ក្នុងខេត្តហៃណានប្រទេសចិន៕ ដោយ៖លី ភីលីព