ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងដាក់ពង្រាយយន្ដហោះចម្បាំង F-35A ចំនួន ៤០គ្រឿង នៅឆ្នាំ២០២១ និងដាក់ឈមោះហៅក្រៅថា freedom knight

សេអ៊ូល៖ មន្ត្រីកងទ័ពអាកាសបានឲ្យដឹងថា កូរ៉េខាងត្បូងបានដាក់ឈ្មោះហៅក្រៅដល់យន្ដហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួនប្រភេទ F-35A ថា freedom knight នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមនាំយកអ្នកប្រយុទ្ធបំបាំងកាយកម្រិតខ្ពស់កាលពីខែមីនា ឆ្នាំមុន ដើម្បីបង្កើនសមត្ថភាពឈ្លបយកការណ៍ ក្រោមផែនការដាក់ពង្រាយ ៤០ គ្រឿងរហូតដល់ឆ្នាំ ២០២១ ហើយបានដាក់ពង្រាយនៅខែធ្នូ ដែលកាលពីឆ្នាំមុនយន្តហោះ F-35A ចំនួន ១៣គ្រឿងត្រូវបានដាក់ពង្រាយ។

មន្ត្រីកងទ័ពអាកាសម្នាក់បានឲ្យដឹងថា“ យើងបានរៀបចំការប្រកួតប្រជែងមួយក្នុង ចំណោមសមាជិកសេវាកម្មរបស់យើង ហើយបានជ្រើសរើស ឈ្មោះនេះ បន្ទាប់ពីបើកសម័យប្រជុំគណៈកម្មាធិការ ពិគ្រោះយោបល់មួយនៅក្នុងខែធ្នូ”៕

ដោយ ឈូក បូរ៉ា

To Top