សេអ៊ូល ៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានតែងតាំងឯកអគ្គរដ្ឋទូតថ្មី ទៅកាន់ប្រទេសចំនួន ៩ រួមមានម៉ិកស៊ិក អូស្ត្រាលី និងនូវែលសេឡង់ ក្នុងការរុះរើជាទៀងទាត់របស់ខ្លួន ។
លោក Suh Jeong-in ដែលបានដឹកនាំការិយាល័យត្រៀម សម្រាប់កិច្ចប្រជុំកំពូលរំលឹកអនុស្សាវរីយ៍ កាលពីឆ្នាំមុន រវាងប្រទេសកូរ៉េខាងត្បូង និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅម៉ិកស៊ិក ។
លោក Kang Jeong-sik ដែលជាអតីតអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោក បានកាន់តំណែង ជាឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសអូស្ត្រាលី ខណៈដែលលោក Lee Sang-jin អនុរដ្ឋមន្រ្តីក្រសួង ការបរទេសកូរ៉េ និងកិច្ចការកុងស៊ុល ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេស នូវែលសេឡង់៕
ដោយ ឈូក បូរ៉ា