សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ខ្លាំងៗ លេីកូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធានៅលេីផ្ទៃទឹក និងអាកាសលើសមុទ្រលឿង ដោយហៅវាថាជាការបដិសេធទាំងស្រុងនៃ កិច្ចព្រមព្រៀងកាត់បន្ថយ ភាពតានតឹងយោធាអន្តរកូរ៉េ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េខាងជើង (KCNA) អ្នកនាំពាក្យក្រសួងកងកម្លាំង ប្រដាប់អាវុធបានប្រកាសថា សមយុទ្ធរួមគ្នារវាងកងទ័ពជើងទឹក និងអាកាស គឺជាកម្ពស់នៃការប្រឈមមុខរបស់យោធា។
សមយុទ្ធរួមគ្នានាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងនៅក្នុងដែនអាកាស និងសមុទ្រនៅក្នុងតំបន់ក្តៅបំផុតនៅសមុទ្រខាងលិច នៃប្រទេសកូរ៉េ ដែលជម្លោះយោធាបានកើតឡើងរវាងកូរ៉េខាងជើង និងខាងត្បូង៕
ដោយ ឈូក បូរ៉ា