បរទេស៖ នៅខែកញ្ញាឆ្នាំ ២០១៩ សហរដ្ឋអាមេរិក បានដាក់ពង្រាយកម្លាំង បន្ថែមទៀតរួមទាំងប្រព័ន្ធមីស៊ីល Patriot នៅមជ្ឈឹមបូព៌ាដើម្បីដោះស្រាយ នូវអ្វីដែល មន្ទីរបញ្ចកោណបានពិពណ៌នាថា ជា“ ឥរិយាបទអរិភាពរបស់អ៊ីរ៉ង់”, ការចោទប្រកាន់ដែល បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់រដ្ឋាភិបាល ក្រុងតេហេរ៉ង់ថា បានវាយប្រហារនាវាដឹកប្រេងនៅឈូងសមុទ្រ Gulf កាលពីដើមឆ្នាំកន្លងទៅ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានដកស្រង់សម្តីមន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្នែកនៃប្រព័ន្ធមីស៊ីល Patriot ចំនួន ២ ក្នុងចំណោម ៤ របស់ខ្លួនពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រព័ន្ធមីស៊ីលពីរប្រភេទទៀតពីកន្លែងផ្សេងទៀត នៅមជ្ឈឹមបូព៌ាមួយផ្នែក ដោយសារតែការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិង ទីក្រុង តេហេរ៉ង់ ។
ប្រភពបានបន្ថែមទៀតថា ប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក នៅអារ៉ាប៊ីសាអូឌីតនឹងត្រូវជំនួសដោយប្រព័ន្ធស្ទាក់ចាប់ Patriot ដែលមានមូលដ្ឋាននៅក្នុងស្រុកប្រទេសនេះវិញ ហើយប្រព័ន្ធជាងមីស៊ីល ១២ ប្រភេទនេះបូកនឹងប្រព័ន្ធការពារមីស៊ីល Terminal High Altitude Area Defense (THAAD) មួយនឹងនៅតែរក្សានៅក្នុងតំបន់ដដែល។
មន្ត្រីរូបនោះក៏បាននិយាយផង ដែរថា ប្រព័ន្ធរបស់ Patriot ទាំងបួនគ្រោង នឹងត្រូវដកចេញនៅខែមីនា ប៉ុន្តែការដកត្រូវបាន ពន្យារពេលបន្ទាប់ពីមានការវាយ ប្រហារដោយគ្រាប់រ៉ុក្កែតពីរលើមូលដ្ឋានយោធា Camp Taji ក្នុងប្រទេសអ៊ីរ៉ាក់ នៅខែក្រោយ ដែលសហរដ្ឋអាមេរិកបានអះអាងថា ជាការងាររបស់កងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បដិសេធការ ចោទប្រកាន់នេះ។
យោងតាមមន្រ្តីរូបនេះសមត្ថភាព របស់អាមេរិកនៅមជ្ឈឹមបូព៌ា នឹងមិនត្រូវបានប៉ះពាល់ដោយការប្រព័ន្ធការពារ មីស៊ីល Patriot ឡើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងឈានទៅមុខជាមួយ នឹងការខិតខំដើម្បីពង្រឹងប្រព័ន្ធការពារ អាកាសក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ តុលា