តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី៨ ខែឧសភា បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយដី ដែលស្ថិតនៅចំងាយ ប្រមាណជា៦៩គីឡូម៉ែត្រ ពីរដ្ឋធាទីតេហរ៉ង់។
អ្នកនាំពាក្យ របស់អង្គភាព ទទួលបន្ទុកកិច្ចការងារ សង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់ បានធ្វើសេចក្តីថ្លែងការណ៍ អំពីគ្រោះធម្មជាតិមួយនេះ ហើយបានអះអាងថា បុរសចំណាស់អាយុ៦០ឆ្នាំម្នាក់ ដែលបានស្លាប់ នៅក្នុងហេតុការណ៍នេះ។
នៅក្នុងពេលជាមួយគ្នា មនុស្ស១១នាក់ផ្សេងទៀត ដែលមានប្រភពមកពីតំបន់ Gilavand ចំនួន៥នាក់និង៦នាក់ មកពីភាគខាងកើតទីក្រុងតេហរ៉ង់ បានទទួលរងរបួស ដោយសារការព្យាយាម រត់គេចចេញពីគ្រោះរញ្ជូយដីលើកនេះ៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)