មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី៨ ខែឧសភា បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន និងប្រធានាធិបតីអាមេរិក លោកត្រាំ បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ដោយលើកយកប្រធានបទ ចំនួន២ ដើម្បីដោះដូរមតិគ្នា។
បញ្ហាវិបត្តិកូវីដ១៩ និងខួបអនុស្សាវរីយទី៧៥ នៃការបញ្ចប់ទៅសង្គ្រាមលើលោកទី២ ត្រូវបានមេដឹកនាំទាំងពីរ ពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមក្រុមមន្ត្រី នៃវិមានក្រមឡាំង បានបញ្ជាក់ប្រាប់ស៊ិនហួ។
វិមានក្រមឡាំង បានបញ្ជាក់ទៀតថា ជាលទ្ធផល លោកពូទីននិងលោកត្រាំ បានឯកភាពថា ប្រទេសទាំងពីរ អាចធ្វើឱ្យមានវឌ្ឍនភាព លើបញ្ហាបច្ចុប្បន្នជាច្រើន ប្រសិនបើពួកគេធ្វើតាមរបៀប ដែលធ្លាប់ធ្វើការរួមគ្នាកន្លងមក រួមទាំងការធានាស្ថេរភាព យុទ្ធសាស្ត្រការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម ការដោះស្រាយជម្លោះ ក្នុងតំបន់និងការរាតត្បាតនានាផង៕
ប្រែសម្រួល៖ស៊ុនលី