ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីបារាំង ៖ ចាប់ផ្តើមបើកទ្វារ ប្រទេសវិញ ពីថ្ងៃទី១១ ខែឧសភា

ប៉ារីស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី៨ ខែឧសភា បានឥ្យដឹងថា ប្រទេសបារាំង បានប្រកាសហើយថា នឹងដកបម្រាមធ្វើដំណើរទាំងអស់ ចេញចាប់ពីថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ ហើយប៉ុន្តែដោយបន្តិចម្តងៗ ដែលទាមទារពេលវេលា យ៉ាងហោចណាស់ ជាច្រើនសប្តាហ៍។

ការប្រកាសដែលត្រូវបានធ្វើឡើង ផ្ទាល់ ដោយលោកនាយករដ្ឋមន្ត្រី បារាំង Edouard Phillipe ។ លោកបានបញ្ជាក់ទៀតថា តាមរយៈតួលេខប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញថា បារាំងអាចចាប់ផ្តើមដកបម្រាមទាំងអស់ បន្តិចម្តងៗបាន គឺចាប់ផ្តើមពីថ្ងៃទី១១ ខែឧសភានេះ។

នៅក្នុងសន្និសីទ កាសែត ដែលមានការចូលរួម ពីសំណាក់រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចក្រសួងសុខាភិបាល ក្រសួងដឹកជញ្ជូន ក្រសួងពលកម្មកិច្ចការផ្ទៃក្នុង និងក្រសួងអប់រំ ផងលោកPhillipបានបន្ថែមទៀតថា ការដកខ្លួនចេញពីការបិទទ្វារ នឹងមានលក្ខណៈប្លែកនិងខុសគ្នា ទៅតាមតំបន់នានា នៅក្នុងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top