សេអ៊ូល៖ ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងថា កិច្ចពិភាក្សាចែករំលែក ចំណាយការពារជាតិ ដែលកំពុងដំណើរការរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវបានមើលឃើញថា សមហេតុផលដោយគ្រប់ភាគី។
នៅក្នុងសន្និសីទសង្ខេបជាទៀងទាត់ អ្នកនាំពាក្យ ក្រសួងការបរទេសលោកគីម អ៊ិនជុល បានឲ្យដឹងថា ខណៈទាំងសេអ៊ូល និងវ៉ាស៊ីនតោន ចង់បានការរៀបចំត្រឹមត្រូវ និងស្មើភាពគ្នា មានភាពខុសគ្នានៃទស្សនវិស័យ ដោយលើកឡើងថា សហរដ្ឋអាមេរិក អាចនឹងបន្តបញ្ជូនសំណើថ្មីមួយ ដែលមិនត្រូវបានទទួលយកដោយ សម្ព័ន្ធមិត្តរបស់ខ្លួន។
មន្ត្រីរូបនោះ បានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលបានអះអាងថា សហរដ្ឋអាមេរិក បានផ្តល់សំណើថ្មីមួយ ដែលអំពាវនាវ ឱ្យមានការបង្កើនការ ចូលរួមចំណែក របស់ទីក្រុងសេអ៊ូលចំនួន ១,៣ ពាន់លានដុល្លារអាមេរិក៕ ដោយ៖ ឈូក បូរ៉ា