ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅអង់គ្លេស កើនឡើង ដល់ជាង៣១.០០០នាក់ ។
យោងតាមការលើកឡើង របស់លោក George Eustice រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាលពីថ្ងៃសុក្រថា មានអ្នកជំងឺបន្ថែមទៀត ចំនួន៦២៦នាក់ ដែលបានស្លាប់ដោយជំងឺកូវីដ១៩ នៅអង់គ្លេស នាំឲ្យតួលេខសរុបនៃអ្នកស្លាប់ដោយ សារវីរុសកូរ៉ូណា នៅក្នុងប្រទេស បានកើនឡើងដល់៣១.២៤១នាក់ ។
តួលេខនៃអ្នកស្លាប់ទាំងនោះ បានមកពីគ្រប់កន្លែង ក្នុងនោះមាន មន្ទីរពេទ្យ កន្លែងថែទាំអ្នកជំងឺ និងមណ្ឌលតាមសហគមន៍ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា