ព័ត៌មានអន្តរជាតិ

ចិនត្រូវការក្បាលគ្រាប់ នុយក្លេអ៊ែ បន្ថែមទៀត

បរទេស ៖ លោក Hu Xijin ជានិពន្ធនាយកកាសែត Global Times បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនគួរ តែពង្រីកឃ្លាំងក្បាលគ្រាប់ នុយក្លេអ៊ែរបស់ខ្លួន ឲ្យដល់ចំនួន១.០០០គ្រាប់ ស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងជាថ្មី នូវសំណើរបស់លោក ឲ្យប្រទេសចិន ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធ។

តាមសេចក្តីរាយការណ៍ លោក Hu Xijin បានសរសេរនៅក្នុងសារ បង្ហោះលើបណ្ដាញសង្គមចិន Weibo យ៉ាងដូច្នេះថា “យើងស្រឡាញ់សន្តិភាព និងសន្យាមិនប្រើប្រាស់ អាវុធនុយក្លេអ៊ែជាមុន ប៉ុន្តែយើងត្រូវការឃ្លាំង គ្រាប់នុយក្លេអ៊ែបន្ថែមទៀត ដើម្បីទប់ទល់នឹងមហិច្ឆតា យុទ្ធសាស្ត្រអាមេរិក និងការរុញច្រានប្រឆាំងចិន”។

គួរបញ្ជាក់ថា ភាពតានតឹង រវាងប្រទេសចិននិងសហរដ្ឋអាមេរិក ដែលបានកើនឡើង ដល់កម្រិតខ្ពស់រួចស្រេចហើយ ពីសង្គ្រាមជំនួញនោះ បានកើនកម្តៅ រឹតតែខ្លាំងឡើង ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលសង្គ្រាម ពាក្យសម្តី ជុំវិញរឿងប្រភពរបស់ជម្ងឺឆ្លង គឺវីរុសកូរ៉ូណា៕
ប្រែសម្រួល៖ប៉ាង កុង

To Top