ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក នឹងធ្វើដំណើរ ទៅអ៊ីស្រាអែល ជួបលោក Netanyahu

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Mike Pompeo តាមសេចក្តីរាយការណ៍ មានគម្រោងធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល នាសប្ដាហ៍ក្រោយនេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រី អ៊ីស្រាអែល លោក ក្នុងដំណើរទស្សនកិច្ចអន្តរជាតិ ដំបូងរបស់លោក ចាប់តាំងពីមានការរឹតបន្តឹងដាក់បម្រាម ពាក់ព័ន្ធមេរោគកូរ៉ូណាមក ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា លោក Pompeo នឹងចាកចេញទៅអ៊ីស្រាអែល នៅថ្ងៃពុធ ហើយលោកនឹងជួបជាមួយលោក Netanyahu និងប្រធានសភា លោក Knesset Benny Gantz ដែលកាលពីខែមុន បានយល់ព្រមស្តីពីរដ្ឋាភិបាលរួបរួមមួយ ក្រោយការបោះឆ្នោត៣លើក ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា មេដឹកនាំទាំង៣រូបនោះ នឹងពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ បញ្ហាសន្តិសុខនានា និងការគម្រាមកំហែងពីប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង

To Top