តូក្យូ៖ ប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ បានអំពាវនាវឱ្យមានសកម្មភាព សម្របសម្រួល ដើម្បីកសាងសេដ្ឋកិច្ចពិភពលោក ឡើងវិញពីជំងឺកូវីដ-១៩ ដោយការព្រមានពីកម្រិតខ្ពស់ នៃភាពមិនប្រាកដប្រជាជុំវិញការរំពឹង នៃទុកសេដ្ឋកិច្ចពិភពលោក។
នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី Kristalina Georgieva បានសរសេរជាលាយលក្ខណ៍អក្សរថា“ ការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-១៩គឺជាវិបត្ដិស្មុគស្មាញជាងអ្វីដែលយើងធ្លាប់បានប្រើជាមួយ នឹងការតក់ស្លុតដែលទាក់ទងទៅនឹងសុខភាព និងសេដ្ឋកិច្ចរបស់យើង ដែលបាន ធ្វើឲ្យជីវិតសេដ្ឋកិច្ចរបស់យើង ឈានដល់ទីបញ្ចប់” ។
IMF បានឲ្យដឹងនៅក្នុងការព្យាករណ៍ របស់ខ្លួនកាលពីខែមេសាថា សេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ៣,០ ភាគរយនៅក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីការ ធ្លាក់ចុះដ៏ខ្លាំងនៅក្នុងទសវត្សឆ្នាំ១៩៣០ មុនពេលវិលត្រឡប់ទៅរកកំណើន ៥,៨ ភាគរយនៅឆ្នាំក្រោយវិញកាលពីពេលនោះ៕
ដោយ ឈូក បូរ៉ា
