រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា យោងតាមទិន្នន័យសរុប ចុងក្រោយចេញដោយនាយកដ្ឋាន ការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកបានជាសះស្បើយពីជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី មានរហូតដល់ជាង ១០០.០០០នាក់។
អ្នកជាសះស្បើយបានហក់ឡើងចំនួន ៤.០០៨នាក់ ដោយគិតពីអ្នកជាមានចំនួន ៩៩.០២៣នាក់ កាលពីថ្ងៃសុក្រ នាំឲ្យតួលេខសរុបទូទាំងប្រទេស បានកើនឡើងដល់ ១០៣.០៣១នាក់ ។
ទន្ទឹមនឹងនេះដែរ អ្នកឆ្លងជំងឺធ្ងន់ធ្ងរបានថយចុះ ៣.១១៩នាក់ ដោយគិតត្រឹមថ្ងៃសុក្រមានចំនួន ៨៧.៩៦១នាក់ មកនៅត្រឹម ៨៤.៨៤២នាក់ ។
សរុបតួលេខនៃអ្នកឆ្លងជំងឺកូវីដ១៩ អ្នកស្លាប់ និងអ្នកជាសះស្បើយ គិតចាប់តាំងពីមាន ផ្ទុះជំងឺនៅក្នុងប្រទេសអ៊ីតាលី បានកើន ឡើងដល់២១៨.២៦៨នាក់ ដែលតួលេខកាលពីថ្ងៃសុក្រ មាន២១៧.១៨៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា