ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងដាក់អ្នកដំណើរ ឲ្យនៅដាច់ពីគេ ចំនួន១៤ថ្ងៃ

បរទេស៖សមាគមតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា រដ្ឋាភិបាលអង់គ្លេស បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ថា ខ្លួននឹងអនុវត្តការដាក់ឲ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃ សម្រាប់មនុស្សភាគច្រើន ដែលមកពីបរទេស ដើម្បីព្យាយាមបញ្ជៀសកើនឡើងនៃការឆ្លងវីរុសកូរ៉ូណាជាលើកទីពីរ។

ផែនការដាក់ឲ្យនៅដាច់ដោយឡែកនេះ ត្រូវបានរាយការណ៍ដំបូងគេ ដោយកាសែត The Times ដែលនិយាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងប្រកាសនៅថ្ងៃអាទិត្យនេះថា អ្នកដំណើរដែលមកដល់អាកាសយានដ្ឋាននិងកំពង់ផែនានា រួមទាំងជនជាតិអង់គ្លេស ដែលវិលត្រឡប់ពីបរទេសផង នឹងត្រូវនៅដាច់ដោយឡែកពីគេ សម្រាប់រយៈពេលពីរសប្ដាហ៍។

ទីភ្នាក់ងារសារព័ត៌មាន The Times បានដកស្រង់ប្រភពពីរដ្ឋាភិបាលយ៉ាងដូច្នេះថា “ចំណាត់ការទាំងនេះ នឹងជួយការពារសាធារណជនអង់គ្លេស និងកាត់បន្ថយការរាតត្បាត ឆ្លងនៃវីរុស ស្របពេលដែលយើងបោះជំហានចូលក្នុងដំណាក់កាល បន្ទាប់នៃការឆ្លើយតបរបស់យើង”៕ប្រែសម្រួល៖ប៉ាង កុង

To Top