ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីសំខាន់៣រូប របស់សហរដ្ឋអាមេរិក ស្ថិតក្នុងការ តាមដានរយៈពេល១៤ថ្ងៃ ក្រោយរកឃើញ ផ្ទុកវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នំា២០២០ថា យោងតាមការលើកឡើង របស់អ្នកនាំពាក្យមួយរូប និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានបានរាយការណ៍ថា ក្រុមមន្ត្រីដ៏សំខាន់ របស់សហដ្ឋអាមេរិក ចំនួន៣រូប ត្រូវបានគេដាក់ឲ្យនៅដាច់ ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ម្សិលមិញនេះ បន្ទាប់បានទំនាក់ទំនង ជាមួយមនុស្សមួយចំនួន ដែលបានរកឃើញថា ធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ដែលមានជំងឺកូវីដ១៩ ។

ទូរទស្សន៍ CNN បានផ្សព្វផ្សាយថា លោក Anthony Fauci ជាសមាជិកជាន់ខ្ពស់ម្នាក់ ប្រចាំនៅសេតវិមាន ដែលជាក្រុមការងារ ឆ្លើយតបនឹងវីរុសកូរ៉ូណា កំពុងតែ”ស្ថិតក្នុងការដាក់ចត្តាឡីស័ក ដោយខ្លួនឯង” ។

លោក Robert Redfield នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺ “នឹងត្រូវធ្វើការតាមអនឡាញ សម្រាប់រយៈពេល ២សប្តាហ៍” បន្ទាប់ពីបាន “ឆ្លងជំងឺក្នុងកម្រិតស្រាល” ។

លោក Stephen Hahn គណៈកម្មាធិការ នៃក្រសួងចំណីអាហារ និងឳសថសហរដ្ឋអាមេរិក ដែលមានវ័យ៦០ឆ្នាំ ត្រូវបានដាក់ នៅក្នុងការតាមដានរយៈពេល១៤ថ្ងៃដូចគ្នា បន្ទាប់ពីរូបលោក បានប៉ះពាល់ជាមួយមនុស្សមួយចំនួន ដែលបានរកឃើញតាមរយ ធ្វើតេស្តជំងឺកូវីដ១៩ មានលទ្ធផលវិជ្ជមាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top