ម៉ូតូ៖ មជ្ឈមណ្ឌលឆ្លើយតប នឹងរោគឆ្លងវីរុសកូវីដ១៩ របស់រុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១១.០១២ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកដែលបង្កើន ចំនួនអ្នកឆ្លងសរុប ដល់ ២០៩.៦៨៨ នាក់ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទិន្នន័យរបស់មជ្ឈមណ្ឌល បានបង្ហាញថា ការកើនឡើងមួយថ្ងៃមានជាង ១០.០០០ នាក់ក្នុងរយៈពេល ៨ ថ្ងៃជាប់ៗគ្នា នៅក្នុងប្រទេសនេះ ។
ចំនួនអ្នកស្លាប់ ដោយសារជំងឺរាតត្បាត ក្នុងបរទេសនេះបានកើនឡើងពី ៨៨ នាក់ទៅ ១.៩១៥ នាក់ខណៈដែលមនុស្ស ២.៣៩០ នាក់បានជាសះស្បើយវិញ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំយកចំនួន អ្នកជាសរុបកើនដល់ ៣៤.៣០៦ នាក់។
ទីក្រុងមូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ របស់ប្រទេសនេះ បានបញ្ជាក់ករណីថ្មីចំនួន ៥.៥៥១ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលសរុបទៅមានចំនួន ១០៩.៧៤០ ករណី ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសុខភាពមនុស្ស របស់រុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថាមនុស្ស ២៤៣.៤៣៤ នាក់កំពុងស្ថិតនៅ ក្រោមការឃ្លាំមើល ខាងវេជ្ជសាស្ត្រគិតត្រឹមថ្ងៃសៅរ៍ ៕
ប្រែសម្រួលៈ ណៃ តុលា