ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានដាក់ចេញនូវផែនទី បង្ហាញផ្លូវកាលពីថ្ងៃអាទិត្យ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង ជាបណ្តើរៗ នៅខែកក្កដា ដោយសារតែឥទ្ធិពលនៃ ជំងឺរាតត្បាតកូវីដ-១៩ បានថយចុះល្អប្រសេីរហេីយ។
លោក ចន សុន បានបង្ហាញពីរបៀបដែលសង្គម អាចត្រូវបានបើកដំណើរការឡើងវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីរក្សាអត្រានៃការឆ្លង ជាពិសេសនៅក្នុងគេហដ្ឋាន និងមន្ទីរពេទ្យ។
នៅក្នុងសុន្ទរកថាតាម ទូរទស្សន៍មួយទៅកាន់ប្រទេសជាតិ លោកបាននិយាយសំដៅដល់ជំងឺនេះថា ចក្រភពអង់គ្លេស បានឆ្លងកាត់កំពូលភ្នំដំបូងហើយ ប៉ុន្តែវាកំពុងតែចុះពីលើភ្នំដែលជាញឹកញាប់ មានគ្រោះថ្នាក់ជាង។
លោក នាយករដ្ឋមន្រ្ដី ចនសុ ន ដែ លត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មួយរយៈបន្ទាប់ពីឆ្លងវីរុសកូវីដ-១៩នោះបានបន្ថែមថា“ យើងនឹងត្រឡប់មកវិញ ពីជំងឺដ៏សាហាវនេះ” ៕