ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង ពង្រឹងវត្តមានយោធា នៅសមុទ្រចិនខាងត្បូង ដោយមើលឃើញពីសកម្មភាព របស់អាមេរិកនៅក្នុងតំបន់ កើនឡើង

បរទេស៖ ទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនសកម្មភាពយោធា របស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្រាប់ដើមឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ បើទោះបីជាមានជំងឺរាតត្បាតកើតឡើងក៏ដោយ ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ផ្នែកខ្លះនៃកងទ័ពជើងទឹកអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបាន ធ្វើការជើងហោះហើរចំនួន ៣៩លើក នៅជិតព្រំដែនចិន ឬលើដែនដីមានជម្លោះនៅឆ្នាំនេះ។ ជើងហោះហើរទាំងនេះបានឆ្លងកាត់ សមុទ្រចិនភាគខាងត្បូង និងខាងកើត, នៅជិតហុងកុង និងតាមច្រកសមុទ្រតៃវ៉ាន់ ដែលបំបែកចិនដីគោក ពីកោះស្វយ័ត ដែលក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើបេសកកម្មចំនួន ៤ នៅក្នុងដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងត្បូង ចាប់តាំងពីការចាប់ផ្តើមនៃឆ្នាំ ២០២០ ដោយបានហៅថា ជាសេរីភាពនៃការធ្វើនាវាចរណ៍។ បើប្រៀបធៀបជាមួយឆ្នាំមុន អាមេរិកយ៉ាងហោចណាស់ មានប្រតិបត្តិការរបស់ខ្លួន ទ្វេដងនៅក្នុងតំបន់ ។

លោក Fred Kacher មេបញ្ជាការនាវាចម្បាំង Strike Group 7 បានធ្វើអត្ថាធិប្បាយអំពីប្រតិបត្តិការ បច្ចុប្បន្នរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ថា «កងកំលាំងរបស់យើង បានប្រតិបត្តិការដោយហោះហើរ ដោយនាវា និងធ្វើប្រតិបត្តិការក្នុងដែនទឹក អន្តរជាតិនៃសមុទ្រចិនខាងត្បូង តាមការសំរេចចិត្តរបស់យើង និងស្របតាមបទដ្ឋានដែនសមុទ្រ និងច្បាប់អន្តរជាតិដែលបង្ហាញពី សមត្ថភាពនាវាចរជាច្រើនដែល យើងមាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper បាននិយាយថា ប្រតិបត្តិការរបស់កងកម្លាំង អាមេរិកនៅសមុទ្រចិនខាងត្បូង គឺជាមធ្យោបាយមួយដើម្បីរក្សា កម្រិតនៃការព្យាករណ៍ជាយុទ្ធសាស្ត្រ មួយខណៈពេលកំពុងប្រមូលផ្ដុំនូវ“ ប្រតិបត្តិការដែលមិនអាច ប៉ាន់ស្មានបាននៃកម្រិតខ្ពស់” សម្រាប់ប្រទេសចិន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top