ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នំា២០២០ថា នាវាដឹកប្រេងចំនួន០១គ្រឿង បានត្រូវឆាបឆេះ នៅខេត្តស៊ូម៉ាត្រា ភាគខាងជើង ។
ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់ភ្លើងដែលបានឆាបឆេះចេញពីនាវាដឹកប្រេង០១គ្រឿងនៅទីតាំងផលិតនាវា Waruna Shipyard នៅកំពង់ផែ Belawan នៅខេត្ត North Sumatra ។
គេបានរាយការណ៍មកថា អគ្គីភ័យបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ហើយក្រុមកម្មករមួយចំនួនបាន ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ក្រោយរលាកភ្លើងនៅទីតាំងកើតហេតុ ។
ព័ត៌មានលម្អិតនៃការបង្កជាអគ្គីភ័យនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ច្បាស់នៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា