ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូង ធ្លាក់ចុះ ៤៦,៣ភាគរយរយៈពេល ១០ថ្ងៃដំបូងដើមខែឧសភា

សេអ៊ូល៖ ទិន្នន័យគយ បានបង្ហាញនៅថ្ងៃចន្ទនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ៤៦.៣ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែឧសភា ចំពេលមានការភ្ញាក់ផ្អើល ទៅលើការឆ្លងរាតត្បាតកូវីដ-១៩។

យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះ មានចំនួន ៦,៩ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែឧសភា បើធៀបនឹង ១២,៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការនាំចេញជាមធ្យមប្រចាំថ្ងៃ ក្នុងរយៈពេល ១០ ថ្ងៃបានធ្លាក់ចុះ ៣០,២ ភាគរយធៀបនឹងឆ្នាំមុន។ ការនាំចេញរបស់កូរ៉េពីថ្ងៃទី០១-១០ ខែឧសភាធ្លាក់ចុះ ៤៦,៣ ភាគរយ ដោយសារការរីករាលដាល នៃជំងឺរាតត្បាត ធ្វើឱ្យតម្រូវការសកល មានការធ្លាក់ចុះ។

ទិន្នន័យនេះ បានកើតឡើងចំពេល មានក្តីបារម្ភកាន់តែខ្លាំងឡើងដែលថា ជំងឺរាតត្បាតឆ្លងរាលដាល កំពុងធ្វើឱ្យប៉ះពាល់ ដល់ការនាំចេញពីប្រទេស មានសេដ្ឋកិច្ចធំលំដាប់ទី៤ នៅអាស៊ីមួយនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top