ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា សារព័ត៌មាន Press Trust of India (PTI) បានចុះផ្សាយ កាលពីល្ងាចថ្ងៃអាទិត្យថា លោក Manmohan Singh អតីតនាយករដ្ឋមន្ត្រីឥណ្ឌា ត្រូវបានគេបញ្ជូន ទៅកាន់វិទ្យាស្ថានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ All India (AIIMS) បន្ទាប់ពីរូបគាត់ មានអាការៈឈឺចុក ចាប់ក្នុងទ្រូង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា គាត់ត្រូវបានស្ថិត ក្នុងការតាមដាន នៅកន្លែងពិនិត្យជំងឺបេះដូង ។
សូមបញ្ជាក់ថា លោក Singh មានអាយុ៨៧ឆ្នំា គឺបានធ្វើជានាយករដ្ឋមន្ត្រី របស់ប្រទេសឥណ្ឌា រយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា