ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវៀតណាម នឹងបញ្ចប់អាណត្តិ ទោះបីលោកអាចនៅ ជាប្រធានាធិបតីបាន ៥ឆ្នាំទៀតក៏ដោយ

បរទេស៖ កិច្ចប្រជុំរយៈពេល ៤ថ្ងៃ នឹងសំរេចថាអ្នកណានឹងក្លាយជា សមាជិកនៃគណៈកម្មាធិការ មជ្ឈឹមបក្សនីតិកាលទី ១៣នាឆ្នាំ ២០២១-២៦ ដោយសេចក្តីប្រកាស ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងសមាជគណបក្សជាតិ នៅខែមករាខាងមុខនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការកណ្តាល គឺជាអ្នកមានអំណាចខ្ពស់បំផុត នៅក្នុងបក្សកុម្មុយនីស្តវៀតណាម ហើយបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន ១៧៦នាក់ និងសមាជិកជំនួស ២៦ រូប។

នៅក្នុងសុន្ទរកថា របស់លោកនៅថ្ងៃបើកកិច្ចប្រជុំនៅថ្ងៃច័ន្ទ ប្រធានបក្ស និងជាប្រធានាធិបតីគឺលោកង្វៀន ភូត្រុង បាននិយាយថា ដំណើរការបង្កើតគណៈកម្មាធិការបន្ទាប់ ត្រូវការ “ការប្តេជ្ញាចិត្តខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំងនឹង ផលប្រយោជន៍បុគ្គលនិងក្រុម” ។

លោកបន្តថា គណៈកម្មាធិការបន្ទាប់“ ចាំបាច់ត្រូវមានសមាមាត្រសមហេតុផល នៃសមាជិកដែលជាយុវជន ស្ត្រី ជនជាតិភាគតិច អ្នកវិទ្យាសាស្ត្រ សិល្បករ និងអ្នកគ្រប់គ្រងសាជីវកម្ម គ្រប់គ្រងដោយរដ្ឋធំ ៗ ” ។

នៅក្នុងមហាសន្និបាតជាតិ ទូទាំងប្រទេសនាខែមករា សមាជិកថ្មីនៃគណៈកម្មាធិការមជ្ឈឹមបក្សនឹងត្រូវប្រកាស។ អគ្គលេខាធិការក្នុងវ័យ ៧៦ឆ្នាំ លោក ង្វៀនភូត្រុង នឹងបញ្ចប់អាណត្តិរយៈពេល ២ ឆ្នាំរបស់លោក ទោះបីលោកអាចនៅជាប្រធានាធិបតីបាន ៥ឆ្នាំទៀតក៏ដោយ។

កិច្ចប្រជុំពេញអង្គនេះ នឹងពិភាក្សាអំពីវិធីបោះឆ្នោត សម្រាប់រដ្ឋសភាសម្រាប់អាណត្តិ ២០២១-២៦ ។

រដ្ឋសភារំពឹងថា នឹងមានសមាជិកតិចជាង ៥០០ នាក់, យ៉ាងហោចណាស់ ៣៥ ភាគរយជាស្ត្រី និង ១៨ ភាគរយមកពីក្រុមជនជាតិ ភាគតិចដទៃទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top