បរទេស៖ នៅថ្ងៃចន្ទ ទី១១ ខែឧសភានេះ ប្រទេសចិន បានធ្វើការរិះគន់ ទៅលើប្រទេសញូវស៊ីឡេន ចំពោះការគាំទ្ររបស់ខ្លួន លើសមាសភាពរបស់កោះតៃវ៉ាន់ នៅឯអង្គការសុខភាពពិភពលោក ដោយនិយាយថា ប្រទេសនេះគួរតែបញ្ឈប់ ការធ្វើសេចក្តីថ្លែងការណ៍ ខុសលើបញ្ហានេះ ដើម្បីជៀសវាងការខូចខាត ដល់ទំនាក់ទំនងទ្វេភាគី។
កោះតៃវ៉ាន់មួយរយៈនេះ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក បានបង្កើនការទំនាក់ទំនងរបស់ខ្លួនយ៉ាងខ្លាំង ហើយទើបតែត្រូវបានអនុញ្ញាត ឱ្យចូលរួមជាអ្នកសង្កេតការណ៍ នៅឯសន្និបាតសុខភាពពិភពលោក នៅសប្តាហ៍ក្រោយ លជាស្ថាប័នធ្វើការសំរេចចិត្ត របស់អង្គការសុខភាពពិភពលោកWHO ខណៈវាកំពុងបង្កជាកំហឹង យ៉ាងខ្លាំងសម្រាប់ចិន។
គួរឲ្យដឹងដែរថា សេចក្តីថ្លែង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកZhao Lijian បាននិយាយថា ការបង្ហាញពីជំហគាំទ្រ របស់ញូវស៊ីឡេន ទៅលើកោះតៃវ៉ាន់ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើគោលការណ៍“ ចិនតែមួយ” ដែលចែងថា តៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន៕
ប្រែសម្រួល៖ស៊ុនលី